* រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល គំរាមជម្លៀសពលរដ្ឋហ្គាហ្សា ១លាននាក់ បើហាម៉ាសមិនទម្លាក់អាវុធ
* វិបត្តិព្រំដែនកម្ពុជា-ថៃ៖ តើជាផ្លូវបំបែកនៃស្ថិរភាពអាស៊ានដែរឬទេ?
* រដ្ឋាភិបាលក្នុងតំបន់អាស៊ី សម្ដែងការសោកស្ដាយ និងតវ៉ាចំពោះពន្ធថ្មីរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ
* វិភាគអន្តរជាតិ៖ អ្វីទៅជាហេតុផលនៅពីក្រោយផែនការពន្ធថ្មីរបស់លោក ដូណាល់ ត្រាំ?
* គម្រោងអាមេរិកដំឡើងពន្ធបដិការ ១៨% លើទំនិញកម្ពុជា, ក្រសួងពាណិជ្ជកម្មកម្ពុជា កំពុងត្រៀមចូលរួមសវនាការចរចាជាមួយអាម៉េរិក នៅខែមករា ឆ្នាំ២០២៧
* សម្តេចតេជោ ផ្តល់ដំបូន្មានដល់យុវជន ចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ រក្សាក្តីថ្លៃថ្នូរជាខ្មែរ កុំឆ្មើងឆ្មៃ
* សមាជិកសភាអាមេរិក ចាត់ទុកការដឹកនាំនៅកម្ពុជា មានភាពត្រឹមត្រូវ ទើបប្រែក្លាយប្រទេសពីគំនរភ្លើងសង្គ្រាម មកការអភិវឌ្ឍន៍ដូចពេលបច្ចុប្បន្ន
* ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ សន្តិភាព និងស្ថិរភាព គឺជាបុរេលក្ខខណ្ឌមិនអាចខ្វះបាន សម្រាប់ការឈានទៅសម្រេចមហិច្ឆតាសេដ្ឋកិច្ច និងការរីកចម្រើនវិស័យកីឡាកម្ពុជា
* លោក Casey Barnett៖ អាមេរិកស្នើដំឡើងពន្ធគយលើទំនិញកម្ពុជាពី ១០% ទៅ ១៨% ដែលអាចជាអត្រាពន្ធចុងក្រោយរបស់អាមេរិក ដាក់មកលើកម្ពុជា
* កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកទ្វីបអាស៊ីលើកទី៦ ឆ្នាំ២០២៦ ដែលជាការរៀបចំលើកដំបូង
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក Steven Daines សមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ពីមូលហេតុនៃការសម្រេចចិត្តពន្យារពេលកម្ពុជា ចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ក្នុងពេលកាន់តំណែងជានាយករដ្ឋមន្ត្រី
* កាន់តែអស្ចារ្យ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតគឺបញ្ចេញមុខងារថ្មីដ៏ពិសេស «Reel Video» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា

ឯកឧត្តម ម៉ៅ ធនិន ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងឱកាសខួបចម្រើនជន្មាយុ

26-11-2026 22:42

(ភ្នំពេញ)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានផ្ញើសារលិខិតគោរពជូនពរជ័យសិរីមង្គល បវរមហាប្រសើរ ជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុគម្រប់ ៤៣ ឈានចូល ៤៤ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។

ក្នុងឱកាសដ៏មហាប្រសើរវិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរភាពដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងតែបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពោរពេញដោយឆន្ទៈមនសិការភក្តីភាពយ៉ាងមុតមាំ ក្នុងការបំពេញបេសកកម្មបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ពិសេសការពង្រឹងនីតិរដ្ឋ ស្ថិរភាពនយោបាយ និងការលើកកម្ពស់វិស័យមុខងារសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕⁩⁩